គណនី​​​ PAYDAY

ទទួលបានបទពិសោធន៍សេវាកម្មប្រាក់បៀវត្សរ៍តាមបច្ចេកវិទ្យាឌីជីថល ជាមួយនឹងមុខងារពិសេស ក្នុងការរក្សាការសម្ងាត់ព័ត៌មានប្រាក់បៀវត្សរ៍របស់បុគ្គល ព្រមទាំងការផ្តល់ជូនអត្ថប្រយោជន៍ពិសេសជាច្រើនទៀត។

រក្សាព័ត៌មានប្រាក់បៀរវត្សរ៍ជាការសម្ងាត់

បុគ្គលិកធនាគារ ឬ បុគ្គលផ្សេងក្រៅពីម្ចាស់​គណនី​ ពុំអាចចូលមើលប្រតិបត្តិការគណនី បានឡើយ

អត្ថប្រយោជន៍ពិសេស

ទទួលបានអត្រាការប្រាក់ខ្ពស់ ​អត្រាការប្រាក់ពិសេសលើកម្ចីទិញផ្ទះ និងអត្ថប្រយោជន៍ផ្សេងៗទៀត

កាលវិភាគទូទាត់តាមតម្រូវការ

ងាយស្រួលគ្រប់គ្រងលំហូរសាច់ប្រាក់សំរាប់ក្រុមហ៊ុន ជាមួយនឹងភាពបត់បែនតាមតម្រូវការ

ប្រតិបត្តិការងាយស្រួល និង​សុវត្ថិភាព

បើកប្រាក់បៀរវត្សរ៍តាមរយៈប្រព័ន្ធអ៊ីនធឺណិត យ៉ាងមានសុវត្ថិភាព​ មិនស្មុគស្មាញ និងឆាប់រហ័ស

អត្ថប្រយោជន៍ផ្សេងៗ

 • មិនតម្រូវអោយមានប្រាក់តម្កល់ក្នុងគណនី
 • មិនតម្រូវអោយមានប្រាក់តម្កល់ដំបូង
 • អត្រាការប្រាក់ខ្ពស់ ១.៥០% ក្នុងមួយឆ្នាំ (គណនីប្រាក់ដុល្លារ) និង​ ២%​ ក្នុងមួយឆ្នាំ(គណនីប្រាក់រៀល)
 • ទទួលបានការបញ្ចុះតម្លៃពិសេស ៥%​ ទៅលើអត្រាការប្រាក់​កម្ចីទិញគេហដ្ឋាន
 • ការដកប្រាក់តាមរយៈម៉ាស៊ីន ATM​ ២,០០០​ ដុល្លារ ក្នុងមួយថ្ងៃ
 • កម្ចីផ្ទាល់ខ្លូនឆាប់រហ័សសម្រាប់បុគ្គលិក (មកដល់ឆាប់ៗនេះ)
 • រង្វាន់លើកទឹកចិត្តជូនបុគ្គលិកប្រើប្រាស់គណនី Payday (មកដល់ឆាប់ៗនេះ)

លក្ខខណ្ឌស្នើសុំ

 • សម្រាប់ពលរដ្ឋកម្ពុជា
  • ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
  • ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ច្បាប់ដើមដែលមានសុពលភាព
 • សម្រាប់ជនបរទេស
  • លិខិតឆ្លងដែន និង ទិដ្ឋាការច្បាប់ដើមដែលមានសុពលភាព
  • លិខិតបញ្ជាក់ការងារ ដែលមានបញ្ជាក់ពីទីលំនៅ នៅក្នុងប្រទេសកម្ពុជា