គណនី Premier

ជាប្រភេទគណនីសន្សំ ដែលទទួលបានការប្រាក់ រួមជាមួយសេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធឺណេត ទូរស័ព្ទចល័ត និងការប្រើប្រាស់ម៉ាស៊ីនដក និងដាក់ប្រាក់ ព្រមទាំងដៃគូសហការ ដោយមិនចាំបាច់ប្រើប្រាស់កាត

ជ្រើសរើសលេខគណនី

ជ្រើសរើសយកលេខគណនីដែលលោកអ្នកពេញចិត្ត

គ្មានប្រាក់តម្កល់ដំបូង

មិនតម្រូវឲ្យមានប្រាក់តម្កល់ពេលបើកគណនីដំបូង

ដកប្រាក់ដោយមិនប្រើកាត

ធ្វើប្រតិបត្តិការ តាមប្រព័ន្ធឌីជីថល

អត្ថប្រយោជន៍ផ្សេងៗ

  • អត្រាការប្រាក់ខ្ពស់ជាងទីផ្សារ
  • ប្រតិបត្តិការបានតាមមធ្យោបាយច្រើនប្រភេទ អាចធ្វើប្រតិបត្តិការតាមរយៈ ប្រព័ន្ធអ៊ីនធឺណេត ទូរស័ព្ទចល័ត ម៉ាស៊ីនដកប្រាក់ ដាក់ប្រាក់ និងដៃគូសហការ
  • មិនតម្រូវឲ្យមានសមតុល្យអប្បបរមារក្សាក្នុងគណនី
  • អាចប្រើប្រាស់មូលប្បទានប័ត្រ

លក្ខខណ្ឌស្នើសុំ

  • ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ

តម្រូវការឯកសារ

  • សម្រាប់ពលរដ្ឋកម្ពុជា
    • ឯកសារដើមនៃអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលនៅមានសុពលភាព
  • សម្រាប់ជនបរទេស
    • ឯកសារដើមនៃលិខិតឆ្លងដែនដែលមានទិដ្ឋាការយ៉ាងតិច ១៨២ថ្ងៃ និងនៅមានសុពលភាពយ៉ាងតិច ៣០ថ្ងៃ
    • លិខិតបញ្ជាក់ការងារ ដែលមានអាស័យដ្ឋានស្នាក់នៅរបស់បុគ្គលិក ឬកិច្ចសន្យាការងារ ឬលិខិតអនុញ្ញាតការងារដែលនៅមានសុពលភាព