ទទួលបានប្រាក់ 10% ត្រលប់មកវិញភ្លាមៗ ជាមួយកាតនិមិ្មត UnionPay របស់ ធនាគារ ជីប ម៉ុង!

photo
ធនាគារ ជីប ម៉ុង កំពុងមានកម្មវិធីផ្តល់ជូនពិសេសសម្រាប់អតិថិជនដែលចូលចិត្តដាក់បញ្ជាទិញអនឡាញតាមកម្មវិធីទូរស័ព្ទ ឬវេបសាយផ្សេងៗនៅក្នុងប្រទេសកម្ពុជា! លោកអ្នកនឹងទទួលបានទឹកប្រាក់ 10% ត្រឡប់មកវិញ និងរហូតដល់$5 នៅពេលលោកអ្នកទូទាត់តាមអនឡាញតាមរយៈកាតនិម្មិត UnionPay របស់ធនាគារ ជីប ម៉ុង នៅតាមកម្មវិធីទូរស័ព្ទ ឬវេបសាយដូចជា WOWNOW, Smile Shop, LA RUE, ZANDO និង TEN11 ! កម្មវិធីនេះផ្តល់ជូនក្នុងរយៈពេល3ខែ​ (ចាប់ពីថ្ងៃទី11 ខែមេសា ឆ្នាំ2022 រហូតដល់ ថ្ងៃទី10 ខែកក្កដា ឆ្នាំ2022)​ និងរហូតដល់អស់ពីស្តុក។
របៀបក្នុងការទូទាត់
  1. អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីទូរស័ព្ទ ឬវេបសាយ ណាមួយដែលជាហាងជាដៃគូរបស់ធនាគារ ជីប ម៉ុង ខាងលើ (WOWNOW, Smile Shop, LA RUE, ZANDO និង TEN11)
  2. ជ្រើសរើសមុខទំនិញដែលអ្នកពេញចិត្ត
  3. ធ្វើការទូទាត់ដោយប្រើកាតនិម្មិត UnionPay របស់ធនាគារ ជីប ម៉ុង
  4. ក្រោយពេលដែលការទូទាត់បានជោគជ័យ ប្រព័ន្ធនឹងដំណើរការដោយស្វ័យប្រវត្តិ ក្នុងការបញ្ជូនត្រឡប់នូវទឹកប្រាក់ 10% ចូលទៅក្នុងគណនីធនាគាររបស់អតិថិជន។
ខ និង លក្ខខណ្ឌផ្សេងៗ
  • ប្រូ​ម៉ូ​សិន​នេះ​ផ្តល់ជូនសម្រាប់​តែអ្នកទូទាត់តាមអនឡាញក្នុងកម្មវិធីទូរស័ព្ទ ឬវេបសាយដែលជាដៃគូដែលបានកំណត់របស់ធនាគារ ជីប ម៉ុង តាមរយៈកាតនិម្មិត UnionPay របស់ធនាគារ ជីប ម៉ុង តែប៉ុណ្ណោះ
  • ប្រូ​ម៉ូ​សិន​នេះមានតែនៅលើកម្មវិធីទូរស័ព្ទ និងវេបសាយដូចជា WOWNOW, Smile Shop, LA RUE, ZANDO និង TEN11
  • អតិថិជនអាចទទួលបានប្រាក់10%​ ត្រឡប់មកវិញនៃតម្លៃទំនិញសរុបរបស់លោកអ្នកក្នុងទឹកប្រាក់សរុបរហូតដល់ $5 ក្នុងមួយវិក្កយបត្រ
  • សម្រាប់អតិថិជនម្នាក់ អាចទទួលបានទឹកប្រាក់ត្រឡប់មកវិញសរុបចំនួន50$ នៅក្នុងកម្មវិធីប្រូម៉ូសិនមួយនេះ
  • ការផ្ដល់ជូននេះមានរហូតដល់អស់ពីស្តុក
  • ធនាគារ ជីប ម៉ុង រក្សាសិទ្ធិក្នុងការបញ្ចប់កម្មវិធី នេះ ឬ កែប្រែលុបចោល ឬ បន្ថែមលក្ខខណ្ឌណាមួយ ដោយ មិនចាំបាច់ជូនដំណឹងជាមុន។
ស្វែងរកយើងខ្ញុំនៅទីនេះ
ទីតាំងសាខា៖ http://bit.ly/39ikMTL