ដាក់ប្រាក់បញ្ញើថ្ងៃនេះ ដើម្បីក្លាយជា វីអាយភី

អត្រាការប្រាក់ខ្ពស់ បូកផ្សំនឹងការផ្តល់ជូនសិទិ្ធពិសេសបន្ថែមពីលើទៀតផង! ចំនួនមានកំណត់!
photo
ធនាគារ ជីប ម៉ុង កំពុងមានកម្មវិធីផ្តល់ជូនពិសេស សម្រាប់អតិថិជនដែលមានបំណងបើកគណនីបញ្ញើមានកាលកំណត់ ក្នុងទំហំធំ! ✅ចាប់ផ្តើមគម្រោងសន្សំឥលូវនេះជាមួយ ធនាគារ ជីប ម៉ុង! ផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់ខ្ពស់ ព្រមទាំងសិទ្ធពិសេសជូនភ្លាមៗទៀតផង។ កម្មវិធីនេះមានចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ទំហំទឹកប្រាក់តម្កល់ និងសិទិ្ធពិសេសផ្តល់ជូន
photo
ខ និង លក្ខខណ្ឌ សម្រាប់កម្មវិធីការដាក់ប្រាក់បញ្ញើមានកាលកំណត់
  • អតិថិជនទាំងអស់ដែលបើកគណនីបញ្ញើមានកាលកំណត់ថ្មីនិងដាក់ប្រាក់ ចាប់ពី ១០.០០០ដុល្លារអាមេរិក ឬ ៤០លានរៀលឡើង សម្រាប់រយៈពេល ចាប់ពី១២ខែទ្បើង ទើបមានសិទ្ធិចូលរួមកម្មវិធីនេះ។
  • កាដូត្រូវបានផ្តល់ជូនផ្អែក លើចំនួនទឹកប្រាក់ក្នុងគណនីបញ្ញើមានកាលកំណត់ ដែលមាន សមតុល្យតាមចំនួនកំណត់ ស្របតាមលក្ខខណ្ឌនៃកម្មវិធី។
  • អតិថិជននឹងទទួលបានកាដូក្នុងអំឡុងពេល ៧ថ្ងៃនៃថ្ងៃធ្វើការ ដែលរាប់ចាប់ពីថ្ងៃបន្ទាប់ ដែលអតិថិជនទទួលលិខិតបញ្ជាក់ ពីការដាក់ប្រាក់បញ្ញើមានកាលកំណត់ពីធនាគារ ជីប ម៉ុង។
  • អតិថិជនមិនអាចស្នើសុំផ្លាស់ប្តូរកាដូដែលបានកំណត់ដោយធនាគារ ជីប ម៉ុង ឬប្តូរជាសាច់ប្រាក់ឡើយ។
  • ក្នុងករណីអតិថិជនដែលបានចូលរួមកម្មវិធី ធ្វើការបិទគណនីមុនកាលកំណត់<៣៦៥ថ្ងៃ អតិថិជនបានយល់ព្រមឲ្យខាងធនាគារកាត់យកថ្លៃដើមកាដូវិញពីគណនីរបស់គាត់ដោយឥតលក្ខខណ្ឌ។
  • កម្មវិធីនេះសម្រាប់តែអតិថិជនដែលមកបើកគណនីបញ្ញើមានកាលកំណត់ថ្មីនៅតាមបណ្ដាសាខាធនាគារ ជីប ម៉ុង តាមកម្មវិធីទូរស័ព្ទដៃ Chip Mong Bank App និងកម្មវិធីធនាគារតាមអ៊ិនធើណេត កំឡុងពេលកម្មវិធីដំណើរការ ហើយបិទនៅចុងគ្រាដែលអតិថិជនបានជ្រើសរើសតែប៉ុណ្ណោះ។
  • ធនាគារ ជីប ម៉ុង រក្សាសិទ្ធិក្នុងការបញ្ចប់កម្មវិធី នេះ ឬ កែប្រែលុបចោល ឬ បន្ថែមលក្ខខណ្ឌណាមួយ ដោយ មិនចាំបាច់ជូនដំណឹងជាមុន។
  • អតិថិជនជាឯកត្តបុគ្គល និង Preferred អាចចូលរួមក្នុងកម្មវិធីនេះបាន។
  • អតិថិជនដែលបានដាក់ប្រាក់បញ្ញើក្នុងកម្មវិធីសន្សំពិន្ទុ មិនអាចចូលរួមកម្មវិធីនេះឡើយ។
  • សម្រាប់ព័ត៌មានទាក់ទងនឹងការបើកកាដូ សូមទំនាក់់ទំនងមកកាន់ក្រុមការងារធនាគារ ជីប ម៉ុង តាមរយៈលេខ ០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១។
ស្វែងរកយើងខ្ញុំនៅទីនេះ
ទីតាំងសាខា៖ http://bit.ly/39ikMTL